ទំនាក់ទំនងនាយកការផ្សាយ: 097 65 35 678 / 096 37 97 168

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នចំពោះការរីករាល ដាលនៃមេរោគកុំព្យូទ័រប្រភេទ ចាប់ជំរិត ​(ransomware) នៅកម្ពុជា

ថ្ងៃចេញផ្សាយៈ 30-03-2021 08:06 AM
ចំនួនចូលមើលៈ 404 នាក់
អត្ថបទដោយៈ ធីតា

ភ្នំពេញៈ​ យោងតាមគេហទំព័រ របស់Camcert(www.camcert.gov.kh) សូមប្រជាជនប្រុងប្រយ័ត្នចំពោះការរីករាលដាល នៃមេរោគកុំព្យូទ័រប្រភេទចាប់ជំរិត ​(ransomware) នៅកម្ពុជា។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងៈ

១.ព័ត៌មានទូទៅ

ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)​ បាន​កត់សម្គាល់​ឃើញថា​នា​ពេល​ថ្មី​ៗនេះ​មានការ​កើនឡើង​យ៉ាងច្រើននៃមេរោគកុំព្យូទ័រប្រភេទចាប់ជំរិត ​(ransomware) នៅកម្ពុជា ដែលបណ្តាលឱ្យអ្នកប្រើប្រាស់បាត់បង់ឯកសារសំខាន់ៗទាំងអស់នៅក្មុងកុំព្យូទ័រ ហើយភាគច្រើនគឺមិនអាចសង្គ្រោះ ឬស្រោចស្រង់មកវិញបានឡើយ។

២. អ្វីទៅជាមេរោគប្រភេទចាប់ជំរិតនេះ

Ransomware គឺជាប្រភេទនៃមេរោគកុំព្យូទ័រ ដែលត្រូវបានអភិវឌ្ឍន៍ឡើងដើម្បី ធ្វើកូដនីយកម្ម (encrypt) ទៅលើប្រព័ន្ធកុំព្យូទ័រ ឬទិន្នន័យរបស់អ្នកប្រើប្រាស់រហូតដល់ការបង់ថ្លៃលោះ។ Ransomware ជាធម្មតារាលដាលតាមរយៈអ៊ីម៉ែលឆបោក (phishing) ឬដោយចូលមើលវេបសាយដែលមានមេរោគ។

Ransomware អាចធ្វើឱ្យអន្តរាយដល់បុគ្គល ឬអង្គភាពទាំងមូល។ អ្នកណាម្នាក់ដែលមានទិន្នន័យសំខាន់ៗផ្ទុកនៅលើកុំព្យួទ័រ ឬបណ្តាញរបស់ពួកគេ គឺអាចប្រឈមមុខទៅនឹងហានិភ័យ រួមទាំងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន សាកលវិទ្យាល័យ មន្ទីរពេទ្យ និងអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (critical infrastructure) ផ្សេងទៀត។ ការស្រោចស្រង់ពីការវាយប្រហារដោយមេរោគចាប់ជំរិតនេះ គឺអាចជាដំណើការក៏លំបាកដែលទាមទារឱ្យមានការអ្នកបច្ចេកទេសច្បាស់លាស់ ហើយក៏មានជនរងគ្រោះដោយសារបញ្ហានេះធ្វើការបង់ប្រាក់ដើម្បីទទួលបានឯកសាររបស់ខ្លួនត្រលប់មកវិញផងដែរ (ក៏ប៉ុន្តែមិនមានការធានានោះទេពេលដែលយើងបង់ប្រាក់)។

៣. ការវាយប្រហារចំពោះអ្នកប្រើប្រាស់នៅកម្ពុជា

មេរោគកុំព្យូទ័រប្រភេទចាប់ជំរិតបាននេះ បានវាយលុកទៅលើអ្នកប្រើប្រាស់ជាច្រើននៅកម្ពុជាទាំងលក្ខណៈបុគ្គល និងអង្គភាព។ វិធីសាស្ត្រមួយដែលមេរោគនេះវាយលុកបានងាយស្រួល គឺតាមរយៈកម្មវិធីកុំព្យូទ័រដែលមិនមានអាជ្ញាប័ណ្ណ។ ភាគច្រើនទាំងបុគ្គល និងអង្គភាពគឺប្រើប្រាស់កម្មវិធីកុំព្យូទ័រ មានដូចជាប្រព័ន្ធប្រតិបត្តិការ Windows, Microsoft Office, Adobe Reader, ។ល។ គឺមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ។ បានន័យថា អ្នកប្រើប្រាស់ត្រូវការ crack ឬ patch ដើម្បីអាចប្រើប្រាស់កម្មវិធីទាំងនោះបាន។ ចោរបច្ចេកវិទ្យាបានប្រើប្រាស់ចំនុចនេះ ដើម្បីធ្វើការបង្កប់មេរោគទៅក្នុងឯកសារ crack ឬ patch ទាំងនោះ ហើយនៅពេលដែលអ្នកប្រើប្រាស់ចុច គឺវានឹងឆ្លងចូលកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ឬអង្គភាព ហើយមេរោគវានឹងធ្វើកូដនីយកម្ម ​(encrypt)​ ទៅលើឯកសារទាំងអស់តែម្តង។

ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួននៃការវាយប្រហារដោយមេរោគចាប់ជំរិតនៅកម្ពុជា៖

ប្រភព